ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ជាតិ
នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ជាតិ ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
សូមជម្រាបថា៖ វគ្គបណ្តុះបណ្តាលនេះ សិក្សាជារៀងរាល់ព្រឹក ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ មានសិក្ខាកាមជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមចំនួន៤០នាក់ ដែលឧទ្ទេសនាមដោយលោកបណ្ឌិត ឈត ប៊ុនថង អនុវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន